Episodes

  • Phatcast EP10 - ក្រមសីលធម៌នៃការផលិតមាតិកា៖ Views សំខាន់ជាងការទទួលខុសត្រូវមែនទេ?
    Jun 28 2026

    តើអ្នកផលិតមាតិកាមានទំនួលខុសត្រូវអ្វីខ្លះចំពោះសង្គម?

    ក្នុងសម័យដែល Facebook, TikTok និង YouTube អាចធ្វើឱ្យវីដេអូមួយល្បីក្នុងរយៈពេលប៉ុន្មានម៉ោង ការប្រកួតប្រជែងដើម្បីបាន Views និងអ្នកតាមដាន ក៏កាន់តែខ្លាំងឡើងដែរ។

    នៅក្នុង Phatcast EP10 នេះ យើងមិនមែននិយាយអំពីច្បាប់តែមួយមុខទេ ប៉ុន្តែយើងនឹងពិភាក្សាអំពី ក្រមសីលធម៌នៃការផលិតមាតិកា (Digital Ethics) និងសំណួរដែលអ្នកបង្កើតមាតិកាគ្រប់រូបគួរសួរខ្លួនឯង។

    ប្រធានបទដែលយើងនឹងជជែក៖ • Clickbait និងការបោកបញ្ឆោត • ការចម្លងស្នាដៃ និងការផ្តល់កិត្តិយស • AI និងភាពតម្លាភាព • Fake Expert • Drama Marketing • Privacy និងការគោរពឯកជនភាព • Charity Content • Sponsored Content • ការកាត់តដែលធ្វើឱ្យយល់ខុស • ការកសាងទំនុកចិត្តរយៈពេលវែង

    គោលបំណងនៃវគ្គនេះ មិនមែនដើម្បីវាយប្រហារបុគ្គល ឬក្រុមណាមួយឡើយ ប៉ុន្តែដើម្បីបើកការពិភាក្សាអំពីការបង្កើតមាតិកាប្រកបដោយទំនួលខុសត្រូវ និងការគោរពអ្នកដទៃក្នុងសង្គមឌីជីថល។

    💬 តើអ្នកយល់យ៉ាងណា? សរសេរមតិរបស់អ្នកនៅក្នុង Comment ខាងក្រោម។

    🎧 សូម Subscribe ដើម្បីកុំឱ្យខកខានវគ្គថ្មីៗរបស់ Phatcast។

    Show More Show Less
    34 mins
  • Phatcast EP9 - Google Maps មិនមែនគ្រាន់តែជាផែនទីទេ!
    Jun 22 2026

    តើអ្នកធ្លាប់គិតទេថា Google Maps មិនមែនគ្រាន់តែជាកម្មវិធីរកផ្លូវ?

    សម្រាប់អ្នកទេសចរ Google Maps គឺជាមគ្គុទេសក៍ឌីជីថលដែលជួយស្វែងរកកន្លែងថ្មីៗ មើលរូបភាព អាន Review និងរៀបចំផែនការធ្វើដំណើរមុនចេញដំណើរ។

    នៅក្នុង Phatcast EP9 នេះ យើងនឹងនិយាយអំពី៖

    📍 ហេតុអ្វី Google Maps សំខាន់សម្រាប់ទេសចរ 📍 Google Maps និង Waze ខុសគ្នាយ៉ាងដូចម្តេច 📍 តួនាទី Review ក្នុងការសម្រេចចិត្តរបស់ភ្ញៀវទេសចរ 📍 Google Maps ជួយអាជីវកម្មទេសចរណ៍នៅកម្ពុជាយ៉ាងដូចម្តេច 📍 បទពិសោធន៍ធ្វើដំណើរពិតៗជាមួយ Google Maps

    Show More Show Less
    20 mins
  • Phatcast EP8 - Unlock ឡាន គឺជាអ្វី? ពេលឡានក្លាយជា Smart Car - Computer on Wheels
    Jun 13 2026

    ឡានទំនើបរបស់ចិនជាច្រើនម៉ូដែលនៅកម្ពុជា មិនមែនគ្រាន់តែជាយានជំនិះទៀតទេ ប៉ុន្តែកំពុងក្លាយជា Computer on Wheels ដែលមានប្រព័ន្ធប្រតិបត្តិការ អាច Update Software តាមអ៊ីនធឺណិត និងដំឡើងកម្មវិធីផ្សេងៗបាន។

    នៅក្នុងភាគនេះ យើងនឹងនិយាយអំពី Smart Car, Operating System របស់ឡាន, Google Service, MicroG, Apple CarPlay, Android Auto និងអ្វីដែលគេហៅថា Unlock ឡាន។

    តើ Unlock ឡានជាអ្វី? តើវាដូច Root Android ឬ Jailbreak iPhone ដែរឬទេ? តើវាអាចប៉ះពាល់ដល់សុវត្ថិភាព ឬការធានារបស់ឡានដែរឬទេ? ហើយតើអនាគត ឡាននឹងក្លាយជាស្មាតហ្វូនមួយដែលមានកង់ដែរឬទេ?

    Phatcast ជាផតខាសដែលនិយាយអំពីបច្ចេកវិទ្យា ឌីជីថល និងរឿងរ៉ាវដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើង។

    #Phatcast #SmartCar #ElectricVehicle #EV #CarTech #ComputerOnWheels #GoogleMaps #AndroidAuto #AppleCarPlay #MicroG #Geely #BYD #Zeekr #AION #Cambodia

    Show More Show Less
    28 mins
  • Phatcast EP7 - តើទូរសព្ទ Android អាចរស់បានទេ បើគ្មាន Google Service?
    Jun 7 2026

    Google Service គឺជាពាក្យដែលយើងលឺជាញឹកញាប់នៅពេលនិយាយអំពី Android ប៉ុន្តែមនុស្សជាច្រើននៅតែមិនយល់ថាវាជាអ្វីពិតប្រាកដ។ - តើ Google Service គ្រាន់តែជា Play Store មែនទេ? - តើ Google Play Services ធ្វើអ្វីខ្លះ? - ហេតុអ្វី App ជាច្រើនពឹងផ្អែកលើ Google? - ហើយតើ Android ដែលយើងប្រើសព្វថ្ងៃ ខុសគ្នាយ៉ាងដូចម្តេចពី Android Open Source? នៅក្នុង Phatcast EP7 នេះ យើងនឹងស្វែងយល់អំពី Google Service ពីមូលដ្ឋានគ្រឹះ រហូតដល់តួនាទីរបស់វានៅក្នុងប្រព័ន្ធ Android ដែលមនុស្សរាប់ពាន់លាននាក់ប្រើប្រាស់ជារៀងរាល់ថ្ងៃ។

    Show More Show Less
    24 mins
  • Phatcast EP6 - ប្រវត្តិ Google Maps នៅកម្ពុជា និងដំណើររបស់ខ្ញុំជាមួយ Google Maps
    Jun 4 2026

    Google Maps នៅកម្ពុជា បានផ្លាស់ប្តូរច្រើនខ្លាំងក្នុងរយៈពេលជាង 10 ឆ្នាំចុងក្រោយនេះ។ ពីផែនទីដែលមិនទាន់លម្អិត ទៅកាន់ Platform ដែលមនុស្សជាច្រើនប្រើសម្រាប់រកផ្លូវ អាជីវកម្ម ទេសចរណ៍ និងជីវិតប្រចាំថ្ងៃ។ នៅក្នុង Podcast EP6 នេះ ខ្ញុំនឹងនិយាយអំពី៖ - ប្រវត្តិ Google Maps នៅកម្ពុជា - Google Map Maker Era - Local Guides Community - Street View និង Photo Sphere - Google Maps និងការផ្លាស់ប្តូរអាជីវកម្ម - បញ្ហា Fake Location / Wrong Direction - និងដំណើររបស់ខ្ញុំជាមួយ Google Maps តាំងពីឆ្នាំ 2010 រហូតដល់សព្វថ្ងៃ សម្រាប់ខ្ញុំ Google Maps មិនមែនគ្រាន់តែជា App មើលផ្លូវទេ ប៉ុន្តែជាផ្នែកមួយនៃ Digital Cambodia និង Community Mapping។ #Phatcast #GoogleMaps #Cambodia #LocalGuides #StreetView #DigitalCambodia #GoogleMapsCambodia

    Show More Show Less
    24 mins
  • Phatcast EP5 - moonOS ប្រព័ន្ធដំណើរការ OS ដំបូងរបស់កម្ពុជា?
    Jun 4 2026

    មនុស្សជាច្រើនប្រើ Windows Android macOS ឬ Linux រាល់ថ្ងៃ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា កម្ពុជាក៏ធ្លាប់មាន Project Operating System ផ្ទាល់ខ្លួនមួយឈ្មោះ MoonOS។ នៅក្នុងវីដេអូនេះ យើងនឹងនិយាយអំពីប្រវត្តិ moonOS និងអ្នកអភិវឌ្ឍន៍ខ្មែរ Thim Chanrithy ដែលបានសាកល្បងបង្កើត និងអភិវឌ្ឍ Project OS មួយក្នុង Community Open Source និង Linux នៅកម្ពុជា។ យើងនឹងនិយាយអំពី៖ - MoonOS ជាអ្វី? - តើវាជា Linux Distribution ឬ OS? - Timeline និង Version របស់ MoonOS moonOS ប្រហែលមិនមែនជា Operating System ដែលមនុស្សរាប់លាននាក់ប្រើ ប៉ុន្តែវាជាផ្នែកមួយនៃប្រវត្តិសាស្ត្រ Technology និង Open Source នៅកម្ពុជា។ #MoonOS #Linux #Cambodia #OpenSource #Technology #Phatcast #KhmerTech #OperatingSystem #ThimChanrithy Wikipedia: https://km.wikipedia.org/wiki/Moon_OS Download moonOS: https://distrowatch.com/table.php?distribution=moonos Facebook Page: https://www.facebook.com/profile.php?id=100066713290371

    Show More Show Less
    16 mins
  • Phatcast EP4 - OTP មិនមែនគ្រាន់តែលេខ 6 ខ្ទង់ទេ ជាលេខ ដែលនាំអោយសុវត្តិភាព និងគ្រោះថ្នាក់បំផុត
    Jun 4 2026

    OTP មិនមែនគ្រាន់តែលេខ 6 ខ្ទង់ធម្មតាទេ។ វាជាគន្លឹះសម្រាប់ចូលទៅកាន់ Facebook, Telegram, Gmail និង Online Banking របស់អ្នក។ នៅកម្ពុជា ករណីបោកប្រាស់តាម OTP កំពុងកើតឡើងកាន់តែច្រើន តាមរយៈ: - Phone Call Scam - Fake Bank Support - Telegram Scam - Facebook Recovery Scam - Online Banking Fraud ក្នុងវីដេអូនេះ ខ្ញុំនឹងពន្យល់អំពី: - OTP ជាអ្វី - បៀបដែល OTP ដំណើរការ - ហេតុអ្វី Scamers ចង់បាន OTP - និងរបៀបការពារខ្លួន #OTP #Scam #DigitalSafety #CyberSecurity #Phatcast #SophatCHY #OnlineScam #Cambodia

    Show More Show Less
    16 mins
  • Phatcast EP3 - Khmer Unicode ប្រវត្តិ និងមូលហេតុដែលអក្សរខ្មែរយូនីកូដអាចប្រើលើកុំព្យូទ័រ និងទូរសព្ទ
    Jun 4 2026

    ភាគច្រើនខ្មែរយើងនៅតែមានការយល់ច្រឡំរវាង “Unicode”, “Unicode Khmer”, “ក្តារចុច Unicode” និង “ពុម្ពអក្សរ Unicode” ទោះបីជាយើងប្រើវារៀងរាល់ថ្ងៃក៏ដោយ។ ក្នុងវីដេអូនេះ ខ្ញុំនឹងពន្យល់អំពី៖ - តើយូនីកូដ (Unicode) ជាអ្វី? - ហេតុអ្វី Unicode មានសារៈសំខាន់សម្រាប់ភាសាខ្មែរ - ប្រវត្តិនៃការដាក់ភាសាខ្មែរចូលក្នុងស្តង់ដារ Unicode - Unicode Khmer ខុសពី Font និង Keyboard ដូចម្តេច? - ក្តារចុច Khmer Standard និង NiDA ខុសគ្នាត្រង់ណា? - ហេតុអ្វីអក្សរខ្មែរអាចបង្ហាញបានលើ Windows, macOS, Android និង iPhone - ប្រវត្តិ និងតួនាទីរបស់ Khmer OS និងពុម្ពអក្សរខ្មែរ វីដេអូនេះគឺសម្រាប់អ្នកដែលចង់យល់ដឹងអំពីមូលដ្ឋាននៃភាសាខ្មែរនៅលើប្រព័ន្ធឌីជីថល និងចង់ដឹងថា ហេតុអ្វីសព្វថ្ងៃយើងអាចសរសេរ និងអានអក្សរខ្មែរបានគ្រប់ឧបករណ៍។ មាតិកានេះក៏ជាការចែករំលែកដើម្បីអោយមនុស្សជំនាន់ថ្មីបានយល់ពីការខិតខំរបស់អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសខ្មែរ ដែលបានជួយអភិវឌ្ឍភាសាខ្មែរលើពិភពឌីជីថល។ សូមកែតម្រូវចំណុចនេះបន្តិច៖ - Khmer Standard Keyboard ប្រើ Space សម្រាប់ដាក់ជើង (Coeng) - NiDA Keyboard ប្រើ J សម្រាប់ដាក់ជើង

    Show More Show Less
    18 mins